Mark 13

សញ្ញា​សំគាល់​គ្រា​ចុងក្រោយ​

1ពេល​ព្រះអង្គយាង​ចេញ​ពី​ព្រះ​វិហារមកសិស្សព្រះអង្គម្នាក់​បាន​ទូល​ទៅ​ព្រះអង្គថា៖ ​«លោក​គ្រូមើលហ្ន៎ថ្មនិងអគារ​នោះ​ធំអស្ចារ្យណាស់ 2ព្រះយេស៊ូមានបន្ទូល​ទៅ​សិស្សនោះថា៖ ​«តើ​អ្នក​ឃើញអគារធំៗទាំងនោះដែរឬទេ? ​ថ្ម​ដែល​ត្រួត​លើគ្នានៅទីនោះ​ទាំងអស់​នឹង​ត្រូវ​រើចោលគ្មានសល់ឡើយ» 3កាលព្រះអង្គអង្គុយនៅលើភ្នំដើមអូលីវទល់មុខ​ព្រះ​វិហារ​លោក​ពេត្រុស​លោក​យ៉ាកុប​លោក​យ៉ូហាននិង​លោក​អនទ្រេ​បាន​សួរព្រះអង្គដោយឡែកថា 4«សូម​ប្រាប់យើងខ្ញុំផងតើការទាំងនេះ​នឹង​កើតឡើងនៅពេលណាហើយ​មាន​ទីសំគាល់អ្វីខ្លះនៅពេល​ដែល​ការ​ទាំងនេះបម្រុងនឹង​បាន​សម្រេច 5ព្រះយេស៊ូចាប់ផ្ដើមមានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​ប្រយ័ត្នកុំ​ឲ្យ​អ្នកណាបោកបញ្ឆោតអ្នករាល់គ្នាឡើយ 6ដ្បិតមនុស្ស​ជាច្រើន​នឹង​មកក្នុងឈ្មោះខ្ញុំ​ហើយ​និយាយថាខ្ញុំនេះហើយ។ ​ពួកគេ​នឹង​បោកបញ្ឆោត​មនុស្ស​ជាច្រើន 7នៅពេលអ្នករាល់គ្នា​​ពី​សង្គ្រាមនិងដំណឹង​អំពី​សង្គ្រាម​នោះ​កុំជ្រួលច្របល់អី​ការ​ទាំងអស់​នេះ​ត្រូវតែកើតឡើងប៉ុន្ដែមិនទាន់​ដល់​ទីបញ្ចប់ទេ 8ព្រោះជនជាតិមួយ​នឹង​ក្រោកឡើងទាស់នឹងជនជាតិមួយហើយប្រទេសមួយទាស់នឹងប្រទេសមួយ​ព្រមទាំង​មានការរញ្ជួយដី​ច្រើន​កន្លែង​និង​មានគ្រោះអត់ឃ្លានទាំងអស់នេះ​ជាការ​ចាប់ផ្ដើម​នៃ​ទុក្ខវេទនាដ៏សម្បើមដូចស្ដ្រីហៀបនឹងសម្រាលកូន 9ប៉ុន្ដែអ្នករាល់គ្នា​ត្រូវ​ប្រយ័ត្នខ្លួន​ពីព្រោះ​ពួកគេ​នឹង​ប្រគល់អ្នករាល់គ្នាទៅឲ្យក្រុមប្រឹក្សាកំពួលរួច​គេ​នឹង​វាយអ្នករាល់គ្នានៅក្នុងសាលាប្រជុំ​អ្នករាល់គ្នា​នឹង​ឈរធ្វើជាបន្ទាល់នៅមុខចៅហ្វាយក្រុង​និង​ស្ដេចដោយព្រោះខ្ញុំ 10រីឯដំណឹងល្អត្រូវផ្សាយដល់គ្រប់ជនជាតិទាំងអស់ជាមុនសិន 11ប៉ុន្ដែពេល​គេ​នាំអ្នករាល់គ្នាទៅ​នោះ​ចូរ​កុំ​ព្រួយ​បារម្ភជាមុន​អំពី​អ្វីដែល​អ្នករាល់គ្នា​ត្រូវ​និយាយឡើយដ្បិតនៅពេលនោះ​អ្នករាល់គ្នា​ត្រូវ​និយាយសេចក្ដីណាដែល​បាន​ប្រទាន​ឲ្យ​អ្នករាល់គ្នាហើយមិន​មែន​អ្នករាល់គ្នា​ជា​អ្នក​និយាយទេគឺ​ព្រះ​វិញ្ញាណបរិសុទ្ធវិញ 12បងប្អូននឹង​ប្រគល់បងប្អូន​របស់​ខ្លួនទៅឲ្យ​គេ​សម្លាប់ឪពុក​នឹង​ប្រគល់​កូន​ទៅ​ឲ្យ​គេ​សម្លាប់​ហើយកូន​នឹង​បះបោរទាស់នឹងឪពុកម្ដាយនិងសម្លាប់ពួកគេ 13ហើយមនុស្ស​នឹង​ស្អប់​អ្នករាល់គ្នា​ដោយព្រោះឈ្មោះខ្ញុំប៉ុន្ដែអ្នកណា​ដែល​ស៊ូទ្រាំដល់ទីបំផុត​នឹង​បាន​ទទួល​សេចក្ដីសង្គ្រោះ 14នៅពេលអ្នករាល់គ្នា​ឃើញ​អំពើ​បំផ្លិចបំផ្លាញដ៏លាមកកើតឡើងនៅកន្លែងដែលមិនគួរមាន​សូម​ឲ្យ​អ្នកអានយល់ចុះ​គឺ​ពេលនោះ​ចូរ​ឲ្យ​អ្នក​ស្រុក​យូដាភៀសខ្លួន​ទៅ​ភ្នំចុះ 15ហើយកុំ​ឲ្យ​អ្នក​នៅ​លើដំបូលផ្ទះចុះមកក្រោមចូលយកអីវ៉ាន់ពី​ក្នុង​ផ្ទះគាត់ឡើយ 16និងកុំ​ឲ្យ​អ្នកនៅស្រែចម្ការបកក្រោយទៅយកអាវ​របស់​គាត់ឲ្យសោះ 17ប៉ុន្ដែពួក​ស្ដ្រី​មាន​ផ្ទៃពោះនិង​ពួក​ស្ដ្រី​កំពុង​បំបៅកូន​នឹង​វេទនានៅគ្រានោះ 18ដូច្នេះចូរ​អធិស្ឋានកុំ​ឲ្យ​ការ​នោះ​កើតឡើង​នៅ​រដូវរងាឡើយ 19ព្រោះនៅ​គ្រានោះ​នឹង​មាន​ទុក្ខវេទនា​ដ៏សម្បើម​គឺ​មិនដែលមាន​ទុក្ខវេទនា​បែបនេះឡើយចាប់តាំងពីកំណើតពិភពលោកដែលព្រះជាម្ចាស់​បាន​បង្កើតរហូតដល់ពេលនេះ 20ដរាបណាព្រះអម្ចាស់មិនបង្រួញថ្ងៃទាំងនោះឲ្យខ្លីទេ​នោះ​គ្មានមនុស្សណាម្នាក់​បាន​ទទួល​សេចក្ដីសង្គ្រោះឡើយប៉ុន្ដែ​ព្រះអង្គ​បង្រួញថ្ងៃទាំងនោះសម្រាប់​អស់​អ្នកដែល​ព្រះអង្គ​បាន​ជ្រើសរើស 21នៅពេលនោះប្រសិនបើ​មាន​នរណាម្នាក់​​ប្រាប់អ្នកថាមើលនែ! ​ព្រះ​គ្រិស្ដនៅទីនេះ​ព្រះ​គ្រិស្ដ​នៅទីនោះ» ​ចូរ​កុំជឿឲ្យសោះ 22ព្រោះពួក​មនុស្ស​ដែល​ក្លែងជា​ព្រះគ្រិស្ដនិង​ពួក​អ្នកនាំព្រះបន្ទូលក្លែងក្លាយ​ជាច្រើន​នឹង​ក្រោកឡើងហើយ​ពួកគេ​នឹង​សំដែងទីសំគាល់និងការអស្ចារ្យដើម្បីបោកបញ្ឆោតអ្នក​ដែល​ព្រះអម្ចាស់​បាន​ជ្រើសរើសប្រសិនបើអាចធ្វើបាន 23ដូច្នេះអ្នករាល់គ្នា​ត្រូវ​ប្រយ័ត្ន​ព្រោះ​ខ្ញុំ​បាន​ប្រាប់អ្នករាល់គ្នាសព្វគ្រប់​ជាមុន​រួចហើយ 24ប៉ុន្ដែក្រោយគ្រាទុក្ខវេទនាទាំងនោះថ្ងៃ​នឹង​អាប់រស្មីហើយលោកខែ​នឹង​មិនបញ្ចេញពន្លឺ​ទៀត​ទេ 25ផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃហើយអំណាចនៅស្ថានសួគ៌​នឹង​រង្គោះរង្គើ 26បន្ទាប់មកពួកគេ​នឹង​ឃើញកូនមនុស្សមកនៅលើពពក​ប្រកប​ដោយអំណាចនិងសិរីរុងរឿងដ៏អស្ចារ្យ 27នៅពេលនោះលោក​នឹង​ចាត់​ពួក​ទេវតា​ឲ្យ​ប្រមូល​អ្នក​ដែល​លោក​ជ្រើសរើសទាំងបួនទិស​គឺ​ពីចុងបំផុត​នៃ​ផែនដីរហូតដល់ជើងមេឃ 28ហើយចូរ​រៀនពីរឿងប្រៀបប្រដូច​អំពី​ដើមល្វាចុះកាលណាមែកវាទន់ស្លឹក​វា​លាស់ឡើង​នោះ​អ្នករាល់គ្នា​ដឹងថា​រដូវ​ក្ដៅជិតមកដល់ហើយ 29ដូច្នេះពេល​អ្នករាល់គ្នា​ឃើញ​ហេតុការណ៍​ទាំងនោះកើតឡើង​នោះ​អ្នករាល់គ្នា​ដឹងថា​ពេល​វេលា​កាន់តែ​កៀក​បំផុត​ហើយ 30ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា​មនុស្ស​ជំនាន់នេះ​នឹង​មិនស្លាប់អស់ឡើយលុះត្រាតែ​ហេតុការណ៍​ទាំងអស់នេះកើតឡើងសិន 31ផ្ទៃមេឃនិងផែនដី​នឹង​រលាយបាត់ទៅតែពាក្យ​របស់​ខ្ញុំ​នឹង​មិនរលាយបាត់សោះឡើយ

គ្មាន​អ្នក​ណា​ដឹង​ថ្ងៃ​ និង​ ម៉ោង​នៃ​ពេល​ចុងក្រោយ​

32ពេលវេលានិងថ្ងៃកំណត់ក្រៅពី​ព្រះ​វរ​បិតាគ្មាន​អ្នកណា​ម្នាក់​ដឹងឡើយសូម្បីតែ​ពួក​ទេវតានៅស្ថានសួគ៌កូន​មនុស្ស។ 33ដូច្នេះអ្នករាល់គ្នា​ត្រូវ​ប្រយ័ត្ន​ត្រូវ​ប្រុងស្មារតីព្រោះ​អ្នករាល់គ្នា​មិនដឹងថាពេលនោះចំពេលណាទេ 34គឺដូចជាបុរសម្នាក់ចេញ​ពី​ផ្ទះធ្វើដំណើរទៅហើយឲ្យសិទ្ធិអំណាច​ដល់​បាវបម្រើ​របស់​គាត់ម្នាក់ៗធ្វើការ​របស់​គេ​រៀងៗ​ខ្លួនទាំងបង្គាប់អ្នកយាមទ្វារឲ្យប្រុងស្មារតី 35ដូច្នេះអ្នករាល់គ្នា​ត្រូវ​ប្រុងស្មារតីព្រោះ​អ្នករាល់គ្នា​មិន​ដឹង​ថាម្ចាស់ផ្ទះ​នឹង​មកនៅពេលណាទេទោះជា​ពេល​ល្ងាច​ពេល​យប់​អធ្រាត្រ​ពេល​មាន់រងាវ​ពេល​ព្រឹកព្រលឹមក្ដី 36ក្រែងលោគាត់​មកដល់ភ្លាមឃើញអ្នករាល់គ្នា​កំពុង​ដេកលក់ 37ហើយអ្វីៗ​ដែល​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​ខ្ញុំ​ក៏​ប្រាប់​មនុស្ស​គ្រប់គ្នា​ដែរ​ថា​ត្រូវ​ប្រុងស្មារតី»។
Copyright information for KhmKCB